
លោកអោមសេងបូរ៉ាជឿជាក់ថាប្រទេសជាតិរឹងមាំត្រូវការសេដ្ឋកិច្ចក្នុងស្រុករឹងមាំ។ សេដ្ឋកិច្ចក្នុងស្រុករឹងមាំត្រូវការអាជីវកម្មក្នុងស្រុករឹងមាំហើយអាជីវកម្មក្នុងស្រុករឹងមាំត្រូវការសហគ្រិនក្នុងស្រុករឹងមាំ។ ជាក់ស្តែងបណ្តាប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតនៅលើពិភពលោកមានសេដ្ឋកិច្ចរឹងមាំដែលម្ចាស់អាជីវកម្មឬសហគ្រិនឆ្នើមមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោក។ ដូច្នេះវាអាចឱ្យពួកគេស្រូបយកប្រាក់ចំណេញពីគ្រប់ទិសទីជុំវិញពិភពលោកហើយអាចទទួលបានធនធានទាំងនោះដើម្បីអភិវឌ្ឍប្រទេសរបស់ពួកគេយ៉ាងឆាប់រហ័ស។