មានគំនិតចង់ធ្វើអាជីវកម្ម មិនមែនជារឿងដែលពិបាកនោះទេ តែផ្ទុយទៅវិញរឿងដែលពិបាកនោះគឺ ថានឹងចាប់ផ្ដើមទៅលើមុខរបរអ្វី ដែលជារឿងឈឺក្បាលបំផុត។ ដូច្នេះយើងត្រូវការពេលវេលា ដើម្បីស្ទាប់ស្ទង់ពីជម្រៅចិត្ត ឱ្យបានម៉ត់ចត់ក្នុងការប្រតិបត្តធ្វើវាឱ្យអស់ពីបេះដូង។ ហើយក្នុងការបង្កើតរបរមួយ យើងគួរគិតដល់ពេលអនាគតវា ថាតើវានឹងអាចបន្តដំណើជាមួយយើងបានដល់ពេលណា។ យើងត្រូវចាំថាយើងជាអ្នកបង្កើតវា ហើយវាគឺជាអ្នកចិញ្ចឹមយើង។ គប្បីត្រូវតែគិត ឲ្យល្អិតល្អន់បំផុតមុននឹងចាប់យករបរណាមួយនោះ។
ចង់ធ្វើជាម្ចាស់ប្រេនខ្លួនឯងមិនមែនជារឿងងាយស្រួលនោះទេ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដើម្បីបង្កើតម៉ាក់ប្រេន(យីហោ)ដោយខ្លួនឯង កិច្ចសម្ភាសក្នុង កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ ដោយជួបផ្ទាល់ជាមួយ លោកហ៊ុយ ដាណា ដែលជាអគ្គនាយកក្រុមហ៊ុន MK Cosmetic បានចែករំលែកបទពិសោធន៌ផ្ទាល់របស់លោកក្នុងការបង្កើតប្រេនឡើងដោយជោគជ័យ រួមមាន៖
បើមិនស្គាល់ខ្លួនឯងជានរណាផល តើឱ្យគេស្គាល់ផលិតផលរបស់យើងបានយ៉ាងដូចម្តេចទៅ។ ដូច្នេះបើយើងចង់បង្កើតម៉ាក់ប្រេនមួយឱ្យកាន់តែល្បីយើងត្រូវស្គាល់អំពីខ្លួនឯងឱ្យបានកាន់តែច្បាស់ ត្រូវចោទជាសំណួរ(?)សួរខ្លួនឯងថាគោលដៅដែលយើងត្រូវធ្វើចុងក្រោយធំបំផុតនោះជាអ្វី? ទាស់តែយើងច្បាស់ខ្លួនឯងជាមុនសិន ទើបយើងអាចយកគំនិតទាំងអស់នេះមកបំបែកទៅជាផែនការសម្រាប់អាជីវកម្មរបស់យើងបាន។ តែផ្ទុយទៅវិញបើយើងមិនស្គាល់ថាខ្លួនងជានរណាផង មិនដឹងសូម្បីតែផែនកាលក្នុងគោលបំណងបើកអាជីវកម្ម គម្រោងអនាគត ការគ្រប់គ្រងវារបៀបណាផងតើវា នឹងជោគជ័យយ៉ាងមេចទៅ។ ហេតុដូចនេះចាំបាច់ណាស់យើងត្រូវតែស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់។
2. សាកល្បងតេស្តម៉ាក់ផលិតផល
នៅពេលដែលយើងបានសិក្សាអំពីខ្លួនឯងច្បាស់។ ត្រូវតែស្វែងរករូបមន្តផលិតផលដែលចង់យកទៅផលិតយកមកធ្វើការតេស្តសាកល្បងប្រើដើម្បីឱ្យដឹងអំពីគុណភាពជៀសវាងការផលិតខុស។ ឱ្យកាន់តែស្គាល់ច្បាស់នៅពេលដែលយើងចាប់ផ្ដើមផលិត នៅក្នុងរោងចក្រទៅមិនមានបញ្ហាដល់អ្នកប្រើប្រាស់ក្រោយទៀត ធ្វើបែបនេះម៉ាក់ផលិតផលរបស់យើងនៅពេលដែលចែកចាយ និងការធ្វើទីផ្សារបន្ថែមទៀតទៅទើបម៉ាក់ប្រេនកាន់តែល្បីទៅដល់អ្នកប្រើប្រាស់ មួយវិញទៀតអាជីវកម្មកាន់តែរីចម្រើន។
3. វេចខ្ចប់ផលិតផល
ការវេចខ្ចប់បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍នៃម៉ាក់ផលិតផលកាន់តែច្រើន។ ហើយវាប្រាស្រ័យទាក់ទងជាមួយទស្សនិកជនគោលដៅជួនកាលវាអាចជាផ្នែកមួយនៃអតិថិជនដើម្បីធ្វើការទិញ។ ម៉ាត់ផលិតផលស្អាតជាមួយគុណភាពល្អលើសពីអ្វីដែលអតិថិជនចង់បាន ប៉ុន្តែស្របពេលនេះដែលក្នុងការឆ្នៃម៉ូតផលិតផលត្រូវក្រឡេកទៅមើលប្រភេទផលិតផលដៃគូប្រកួតប្រជែងដើម្បីឱ្យការវេចខ្ចប់ផលិតផលកាន់តែល្អឥតខ្ចោះជាង នោះទើបប្រេនរបស់អាចយកឈ្នះចិត្តអតិថិជនបាន។
4. គុណភាព ផលិតផល
ចង់ក្លាយជាម្ចាស់ប្រេនគឺជារឿងងាយស្រួល ប៉ុន្តែដើម្បីឱ្យធានានូវគុណភាពផលិតផលធ្លាក់ទៅលើដៃអ្នកប្រើប្រាស់អ្នកត្រូវតែត្រួតពិនិត្យ។ បន្ទាប់ការធ្វើតេស្តសាកល្បង និងឆ្លងកាត់នៅការត្រួតពិនិត្យត្រឹមត្រូវគ្រប់លក្ខខណដោយផ្ទាល់ ជាមួយក្រសួងដែលអនុញ្ញាតឱ្យចែកចាយបាននោះកាន់តែផ្ដល់ភាពជឿកជាក់ទៅកាន់អតិថិជនយើង ព្រោះធ្វើបែបនេះមិនអាចមានហានិភ័យនៅថ្ងៃក្រោយឡើយ។ ម្យ៉ាងទៀតយើងត្រូវតែដឹងច្បាស់លាស់អំពីផលិតផលគ្រប់ម៉ាត់ដែលខ្លួនកំពុងធ្វើទីផ្សារផ្សំជាមួយគុណភាព នឹងគុណតម្លៃសមរម្យថែមទៀតផង។
5. ត្រូវជ្រើសរើសរោងចក្រ
ការជ្រើសរើសរោងចក្រពិតជាសំខាន់។ ថាតើរោងចក្រមួយណាដែលអាចផលិតផលម៉ាក់ផលិតផលរបស់យើងបាន(មានអញ្ញាប័នពីក្រសួង)ត្រឹមត្រូវ។ ដែលផលិតផលហើយយើងគ្រាន់តែយកមកសុំការអនុញ្ញាតពីក្រសួងដែលពាក់ព័ន្ធ និងត្រូវបង់ពន្ធជូនរដ្ឋតាមកម្រិតអាជីវកម្មនោះយើង នឹងអាចចែកចាយបាន។ ផ្ទុយទៅវិញបើ រោងចក្រដែលមិនមានអញ្ញប័នពីក្រសួងមិនទទួលស្គាល់ នោះប្រេនរបស់លោកអ្នកមិនអាចឈរជើងលើទៅផ្សារបាននោះទេ។
6. ដើមទុន
ដើមទុនគឺវាអាស្រ័យ នឹងការផលិតនៅក្នុងកម្រិតណាមួយដែលស្ថិតនៅតាមរោងចក្រមួយចំនួនដែលមានការកំណត់តម្លៃនៃការផលិត។ ដូច្នេះ ម្ចាស់ប្រេនអាច
ពិភាគសារជាមួយម្ចាស់រោងចក្រចចារតម្លៃជាមុនក្នុងការផលិតម៉ាក់នឹងឡើងជារឿងមួយសម្រាប់អ្នកដែលមានដើមទន់នៅមានកម្រិត។ ចំពោះដើមទន់នេះដែលគឺអាស្រ័យរវាងម្ចាស់ប្រន និងរោងចក្រចំពោះការចង់បានក្នុងការផលិត។
7. សិក្សាលើទីផ្សារ
នៅពេលមានម៉ាក់ប្រេនល្អនៅក្នុងដៃត្រូវមានការធ្វើទៅផ្សារ ដោយការកំណត់អតិថិជនគោលដៅអតិថិជន។ ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារមួយចំនួន ជាពិសេសអ្នកចំណូលថ្មី បានយកចិត្តទុកដាក់ ទៅលើការកំណត់គោលដៅអតិថិជនទិញ និងអ្នកប្រើប្រាស់របស់ខ្លួន។ តើក្នុងចំណោមអតិថិជនទាំងអស់ តើក្រុមអតិថិជនមួយណាដែលតែងតែមកម្តងហើយម្តងទៀត?តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដទៃពីអាជីវកម្មរបស់អ្នក?តើវាល្អឬទេ ដែលយើងចាប់ផ្តើមរៀបយុទ្ធសាស្ត្រដើម្បីទាក់ទាញក្រុមអតិថិជនទាំងនេះឱ្យកាន់តែច្រើន?
ចំណុចមួយចំនួនដែលអ្នកត្រូវពិចារណាសម្រាប់អតិថិជនគោលដៅរបស់អ្នក៖
នៅពេលដែលអ្នកបានកំណត់រួចហើយ អ្នកអាចធ្វើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យចំគោលដៅ អតិថិជនរបស់អ្នកបាន។ ហើយជាពិសេសនៅពេលដែលអ្នកចំណាយលុយផ្សព្វផ្សាយនៅលើFacebook អ្នកគួរជ្រើសរើស ក្រុមអតិថិជនទាំងនោះដើម្បីបង្កើនប្រសិទ្ធផល នៃការលក់ឱ្យកាន់តែច្រើន។
អត្ថបទដោយ៖ ភាព ស្រីណែត