តើអ្នកចង់ក្លាយជាអ្នកដឹកនាំកំពូលលមានឥទ្ធិពលមួយរូបដែរឬទេ? បើអ្នកកំពុងមានចំណាប់អារម្មណ៍ក្នុងផ្នែកនេះមែន នោះអ្នកបានស្វែងរកឃើញអត្ថបទដ៏មានប្រយោជន៍មួយសម្រាប់អ្នកហើយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី “ធ្វើឱ្យជីវិតកាន់តែជោគជ័យ” លោកស្រី សំ លីនណា ជាអគ្គនាយិកា អេលីសលក់គ្រឿងសង្ហារឹម ដែលមានបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មដោយ បានចែករំលែកនូវអំណាចចំនួន៥សំខាន់ៗមួយចំនួនដែលអាចជំរុញឲ្យមនុស្សទទួលបានជោគជ័យ និងក្លាយទៅជាអ្នកដឹកនាំកំពូលលើអាជីវកម្មដែលមានឥទ្ធិពល ឬអ្នកដឹកនាំដែលមានគេគោរពឲ្យតម្លៃ។
តាមរយៈការសិក្សា និងឆ្លងកាត់នូវបទពិសោធន៍របស់លោកស្រីផ្ទាល់ លោកស្រីបានរកឃើញថា ដើម្បីក្លាយជាអ្នកដឹកនាំកំពូល និងមានអ្នកដទៃឲ្យតម្លៃ ចាំបាច់ត្រូវកសាងនូវអំណាចសំខាន់ៗ ៥យ៉ាង រួមមាន៖
មនុស្សគ្រប់រូប មិនមាននរណាម្នាក់កើតមករស់ដោយគ្មានចំណេះដឹងបានឡើយ។ កាលណាអ្នកដែលអ្នកមានចំណេះដឹងជ្រៅជ្រះហើយ នោះអ្នកនឹងអាចដឹកនាំខ្លួនឯងបានល្អ មានវិចារណញ្ញាណ ដែលអាចមានសមត្ថភាពមួយភាគក្នុងការឈានទៅដឹកនាំអ្នកដទៃ។
រាល់ចំណេះដឹងនេះទៀតសោត យើងត្រូវការរៀនបន្ថែមជានិច្ច។ ដូចគ្នាទៅ នឹងគំនិតរបស់អ្នកប្រាជ្ញ មហាត្មិះគន្ធី ដែលបានលើកឡើងថា «បើរៀន រៀនឲ្យដូចគ្មានថ្ងៃស្លាប់ បើរស់ ត្រូវរស់ឲ្យដូចគ្មានថ្ងៃស្អែក» ពោលគឺ ជីវិតមនុស្សកើតមកគឺត្រូវតែរៀនជានិច្ច រៀនពីសាលា រៀនពីមិត្តភក្ដិ រៀនពីមនុស្សជុំវិញខ្លួន និងត្រូវប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត។
មានតែចំណេះដឹង រៀនបានខ្ពង់ខ្ពស់តែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកមិនមានអត្តចរិតល្អ គួរឲ្យគេគោរព ស្រឡាញ់និងឲ្យតម្លៃផងនោះ។ ដើម្បីអាចបង្កើតនូវអត្តចរិតល្អដើម្បីឈានទៅជាអ្នកដឹកនាំកំពូលបាន នោះអ្នកចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ នឹងគោលការណ៍សម្រាប់ដឹកនាំខ្លួនឯងជាមុនសិន។ បន្ទាប់មកបើអ្នកមិនអាចដឹកនាំខ្លួនឯងបានទេ នោះអ្នកក៏មិនអាចទៅដឹកនាំអ្នកដទៃ បានដែរ។ ដូច្នេះក្នុងនាមជាមេដឹកនាំគំរូ អត្តចរិត ឫកពារ និងសម្ដីសម្ដៅ ចាំបាច់ណាស់ត្រូវតែប្រកបដោយភាពត្រឹមត្រូវ ម៉ត់ចត់ នោះទើបអាចធ្វើឲ្យមនុស្សក្រោមឱវាទឲ្យតម្លៃ និងគោរព។
សិល្បៈនៃការទំនាក់ទំនង គឺជាធាតុផ្សំដ៏សំខាន់មួយសម្រាប់បុគ្គលជោគជ័យ ជាពិសេស អ្នកដឹកនាំកំពូល។ ការទំនាក់ទំនងល្អ គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការប្រតិបត្តិជំនួញ។ ដើម្បីអាចអូសទាញមនុស្សដែលមានសមត្ថភាព និងស្មោះត្រង់ ឲ្យចូលរួមក្នុងបេសកកម្មរួមគ្នាក្នុងការឈានទៅសម្រេចគោលដៅរួម វាមិនមែនជារឿងងាយស្រួលនោះឡើយ។ ដូច្នេះ អ្នកដឹកនាំត្រូវមានភាពស្មោះត្រង់ ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ទើបអាចយកចិត្តបុគ្គលមានសមត្ថភាពទាំងនោះបាន។
បទពិសោធន៍អាចកើតឡើងបាន ដរាបណាអ្នកហ៊ានចាប់ផ្ដើមធ្វើនូវរឿងអ្វីមួយ ហើយធ្វើវាទាល់តែជោគជ័យដោយមិនបោះបង់។ ដូចពាក្យមួយឃ្លាបាននិយាយថា ចំណេះដឹងដែលទទួលបានមកហើយ ដោយមិនយកទៅអនុវត្តន៍ គឺជាចំណេះដឹងគ្មានបានការ អ្នកមិនអាចមានបទពិសោធន៍ល្អៗបាននោះទេ។ ប្រសិនបើអ្នកមិនហ៊ានសូម្បីតែចាប់ផ្ដើមធ្វើរឿងដែលតូចៗពីដំបូងមកទៅហើយនោះ ហើយអ្នកក៏មិនអាចរកឃើញនូវភាពប៉ិនប្រសប់របស់ខ្លួនដែល។ ដូច្នេះត្រូវកសាងខ្លួនឱ្យមានតម្លៃ កសាងសមត្ថភាពនិងភាពបិុនប្រសប់ ចាប់ផ្ដើមធ្វើរឿងដែលគិតថាងាយធ្វើដើម្បីកសាងទម្លាប់ ហើយមានបទពិសោធន៌ពីការងារតូចតាចចាប់យកការងារធំធ្វើរឿងដែលជោគជ័យ។
ការគោរពស្រឡាញ់ាអ្នកនៅជុំវិញខ្លួន ដោយមិនយកចិត្តខ្លួនជាធំតែជាការគោរព នឹងការឱ្យតម្លៃគ្នាយ៉ាងល្អដោយមិនសំដៅក្នុងការរាប់អានមនុស្សបែបណាក៏ដោយ។ តែផ្ទុយទៅវិញឱ្យតម្លៃទៅការទំនាក់ទំនងទៅអ្នកដទៃ នឹងការសេពគប់ល្អជាអំណាចនៃក្ដីស្រឡាញ់របស់កូនចៅទៅលើអ្នកដឹកនាំកំពូល នឹងសម្រាប់មនុស្សរាល់គ្នា។
ជំនាញភាពជាអ្នកដឹកនាំរបស់និយោជក មិនថាអ្នកជាអ្នកគ្រប់គ្រងការិយាល័យ ឬអ្នកដឹកនាំគម្រោងអ្វីនោះទេ។ ចំពោះអ្នកដឹកនាំដែលល្អគឺតម្រូវឱ្យមាន ជំនាញទន់ មួយចំនួន ដើម្បីជួយពួកគេឱ្យមានទំនាក់ទំនងវិជ្ជមានជាមួយបុគ្គលិកឬសមាជិកក្រុម។ និយោជកស្វែងរកជំនាញទាំងនេះនៅក្នុងបេក្ខជនដែលពួកគេជួលសម្រាប់តួនាទីជាអ្នកដឹកនាំ។ ក្នុងនោះផងដែលវាកើតឡើងពីគុណធម៌៌ដែលមានគុណសម្បត្តិ មានសេចក្ដីថ្លៃថ្នូរ បានបង្កើតនៅស្នាដៃ កេត្តិ៍ឈ្មោះក្នុងស្ថាប័ន ឬក្រុមហ៊ុននោះ។
សរុបមកអ្នកដឹកនាំឆ្នើមគឺជាបុគ្គលដែលអាចដឹកនាំ អ្នកថ្នាក់ក្រោមឱ្យបំពេញការងារ ដោយជោគជ័យ នឹងមានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួនក្នុងការគ្រប់គ្រងការងារ បេសកកម្មការងារដឹកនាំដោយបុគ្គលឆ្នើម និងដើម្បីអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពរីកចម្រើន ក្នុងការជំរុញកបុគ្គលិកឱ្យបំពេញការងារបានលើសពីការរំពឹងទុករបស់មេដឹកនាំ។
តាមរយៈការបកស្រាយខាងលើ “កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ” សង្ឃឹមថា មិត្តអ្នកអានទាំងអស់ដែលគាំទ្រ នឹងអាចយកចំណុចទាំងអស់នេះ យកទៅសាកល្បងអនុវត្តន៍ ដើម្បីកសាង និងពង្រីកសមត្ថភាពដឹកនាំរបស់ខ្លួនបន្ថែមទៀតបាន ហើយ “កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ” នឹងខិតខំពាំនាំចំណេះដឹងថ្មី”ទាក់ទងនឹងអាជីវកម្មដែលមេដឹកនាំកំពូលបានឆ្លងកាត់បទកាត់បទពិសោធន៍ផ្ទាល់ខ្លួនមមកចែករំលែក ជាមួយការសិក្សារស្រាវជ្រាវនូវគំនិតល្អៗជាច្រើនទៀតសម្រាប់មិត្តអ្នកអាន។ ដូច្នេះ សូមបន្តតាមដានទាំងអស់គ្នា!
អត្ថបទដោយ៖ ភាព ស្រីណែត