សម្រាប់សហគ្រិនគឺមិនមានភាពងាយស្រួលនោះទេក្នុងការគ្រប់គ្រការងាទាំងបុគ្គលិក ទិន្ន័យលក់ចេញទិញចូល ប្រាក់បៀវត្សបុគ្គលិក នឹងការចំណាយនានាជាដើម។ ហើយបើនៅតែបន្តបែបនេះនឹងមិនអាចរីកចម្រើន និងយកឈ្នះដៃគូប្រកួតប្រជែងបានជាដាច់ខាត ប្រសិនបើចង់យកឈ្នះដោយភាពឆ្លាតវៃត្រូវចេះគ្រប់គ្រងទិន្ន័យដោយប្រើបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់សម័យកាលទីផ្សារក្នុងស្រុក ហើយការប្រកួតប្រជែងនឹងអាចឈានទៅដល់ការប្រកួតប្រជែងថ្នាក់អន្តរជាតិ។
ក្នុងកម្មវិធី៖ធ្វើឱ្យជីវិតកាន់តែជោគជ័យ កិច្ចសម្ភាស៍ជាមួយ លោកស៊ុន ស៊ីហម៉ានិត ស្ថាបនិកក្រុមហ៊ុន TSD (Cambodia) Co .;Ltd ដែលមានបទពិសោធន័៍ក្នុងការដឹកនាំ និងគ្រប់គ្រងដោយភាពឆ្លាតវៃ។ តោះចង់ដឹងថាមានអ្វីខ្លះចូលរួមតាមដានអានទាំំងអស់គ្នា រួមមាន៖
ការយល់ដឹងពីតម្រូវការ របៀបក្នុងការគ្រប់គ្រងដោយភាពវៃឆ្លាតរបស់មេដឹកនាំគឺជាភាពជោគជ័យធំនៅក្នុងស្ថាប័ន។ ប៉ុន្តែបើមិនបានតាមដានសង្គមខាងក្រៅនិងសិក្សាឱ្យដឹងទេ ក៏មិនអាចរីកចម្រើនបានដែលព្រោះថាការយល់ដឹងរបស់មេដឹកនាំមិនបានដើរទាន់សម័យកាលដែលអតិចិជនចង់បាន។ ហើយការយល់ដឹងផ្ទាល់ថាការកក់ត្រានៅលើក្រដាសមានភាពងាយស្រួលជាងដូច្នេះអាជីវកម្មមិនអាចដើរតាម អាជីវកម្មដែលគេប្រើបច្ចេកវិទ្យានោះជាដាច់ខាត។
បើកាលណាការគ្រប់គ្រងនៅនឹងការប្រើដោយដៃ តែការគិតចេញពីគំនិតក៏ពិតមែនភាពរីចម្រើនក៏មិនអាចលូតលាស់បានលឿន។ ភាពជោគជ័យបានលឿនគឺការធ្វើការងារលឿនហើយយល់ដឹងច្បាស់ពីបញ្ហាខាងក្រៅដែលទាក់ទងនឹងការដឹកនាំំ។ អាជីវកម្មនឹងមិនអាចរីកលូតលាស់បានដោយមិនប្រើបច្ចេកវិទ្យាក្នុងការធ្វើទីផ្សារនោះទេ។ ដូចបច្ចុប្បន្នគឺការផ្សព្វផ្សាយការធ្វើទីផ្សារមានច្រើនបែបដែលធ្វើទៅតាមប្រព័ន្ធអនឡាញដោយគ្រាន់តែកំណត់អតិថិជនគោលដៅតែប៉ុណ្ណោះ។ បើចង់ឱ្យអាជីវកម្មឈប់ប្រើនៅការគិតបែបធ្វើដោយដៃបែបនេះ ព្រោះថាការធ្វើបែបនេះមិនបានជួយឱ្យអាជីវកម្មក្លាយទៅជាស្ដង់ដាបាននោះទេ គឺវាស្ថិតតែនៅក្នុងលក្ខណៈគ្រួសារបែបនេះឯង។
ម្ចាស់អាជីវកម្មគ្រប់គ្រងផ្នែកទាំងអស់ដោយខ្លួនឯងដែលមិនប្រើបច្ចេកវិទ្យាឱ្យជួយសម្រួលការងារជួយក្នុងការផ្ទុកទិន្ន័យទេ នោះអាជីវកម្មនៅតែមានកម្រិតដដែល ដែលមិនទៅណាឆ្ងាយ។ ទោះយ៉ាងផ្នែកគណនេយ្យ របាលសព្វគ្រប់បែបយ៉ាងទាំងអស់នេះបើសិនជាមិនសិក្សាឱ្យយល់ដឹងពីតម្រូវការ ក៏មិនបានជួយអ្វីទាំងអស់ព្រោះថាបើគាត់ក្រឡេកមកប្រើបច្ចេកវិទ្យានោះពួកគាត់នឹងទទួលបានងាយស្រួលសម្រាប់គាត់។
ទន្ន័យការអាជីវកម្មនិមួយៗ មិនខុសគ្នាទេគ្រាន់តែការគ្រប់គ្រងមានបែបផែនការមើលទីផ្សារថានរណាមើលបានច្រើនហើយចាប់ឪកាសបានលឿនក្នុងការដណ្ដើមទីផ្សារបាន។ ហើយវាពិតជាបានផ្ដល់ផលប្រយោជន៍ខ្លាំងសម្រាប់ម្ចាស់អាជិវកម្មណាដែលពូកែ ដោយយល់ដឹងពីទីផ្សាដោយប្រើបច្ចេកវិទ្យាក្នុងការជួយដោះស្រាយ ។នឹងជួយគ្រប់គ្រង បូកសរុបការងារបានលឿនឆាប់រហ័សក្លាយទៅជាអាជីវកម្មស្ដង់ការប្រកួតប្រជែងបាន
ភាពទទួលខុសត្រូវគឺខ្ពស់ណាស់ ហើយហានិភ័យក៏ខ្លាំងចំពោះមេដឹកនាំ ការទទួលខុសត្រូវចំពោះបុគ្គលិកការងារ ចាត់តាំងតាមផ្នែក ការធ្វើការដោយបានបែងចែកការងារ ទីតាំងឱ្យមានសណ្ដាប់ធ្នាប់ដោយអនុលោមទៅតាមការគ្រប់គ្រងស5ជាជិសេសម្ចាស់អាជីវកម្មគឺត្រូវមានទំនួលសុខត្រូវខ្ពស់ណាស់នៃការមើលការខុសត្រូវចំពោះបុគ្គល នឹងត្រូវតែមានផែនការការងារ ត្រូវតែមានអ្វីដែលថ្មីៗសម្រាប់មកអាប់ដេតឱ្យមានភាពថ្មីរហូត នេះបានហៅថាមេដឹកនាំដែលដឹងពីតួនាទី និងបច្ចេកវិទ្យាបានយ៉ាងច្បាស់ក្នុងការគ្រប់គ្រង។
ការប្រកួតប្រជែង
ការគ្រប់គ្រងបែបបុរាណ ប្ដូរមកបែបបច្ចេកវិទ្យាទំនើបវិញ ត្រូវការចាយវាយនឹងពេលវេលា ការយល់ឃើញទាំងអស់នេះហើយបានគាត់យល់ខុស។ ពេលខ្លះគាត់គិតថាការផ្លាសប្ដូរការគ្រប់គ្រងរបស់គាត់ទាំងនេះខ្លាចខាតបង់(ការផ្លាសប្ដូរក៏ទៅតាមសហគ្រិនដែល ប្រសើនបើសហគ្រិនខ្លាចធ្វើអ្វីនោះការគិតរួមទាំងសកម្មភាពបែបនោះដែរ) ប៉ុន្តែផ្ទុយទៅវិញការប្ដូរពីបុរាណ មកបែបបច្ចេកវិទ្យាមានភាពងាយស្រួលបានលឿនការភិវឌ្ឍហើយអាច វិនិយោគជាមួយដៃគូ។
ការវិនិយោគ
ការប្រកួតប្រជែងប្រើសម្រាប់មេដឹកនាំខ្លាំង ដែលយល់ដឹងអំពីកាលៈទេសៈច្បាស់លាស់ ការយកឈ្នះគូប្រកួតប្រជែង និងការមើលទីផ្សារបានលឿនមិនមែនងាយស្រួលដូចការនិយាយនោះទេ។ ដូច្នេះមេដឹកនាំត្រូវតែយល់កម្រិតអាជីវកម្ម ហើយចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវក្នុងការធ្វើយ៉ាងណាយកឈ្នះដៃគូប្រកួតព្រជែងបាន។ កុំនៅតែមិនសិក្សារឱ្យយល់ដឹងពីបច្ចេកវិទ្យា។
សរុបមកការចាប់ផ្ដើមអាជីវកម្មថ្មីដោយមិនប្រើវិស័យបច្ចេកវិទ្យាទេ នោះវាមិនមានភាពងាយស្រួលឡើយ ដូច្នេះបងប្អូនដែលមិនទាន់បានយល់អំពីបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទេត្រូវតែសិក្សាឱ្យកាន់តែច្រើន។ ការចាប់ផ្ដើមអាជីវកម្មផ្សេងៗក្រៅពីបច្ចេកវិទ្យាគឺមិនអាចលូតលាស់បានលឿនទេ ព្រោះអាជីវកម្មដោយប្រើបច្ចេកវិទ្យា មិនត្រូវការដើមទុនច្រើន និងមិនត្រូវការធនធានច្រើនសម្រាប់ដំណើរការដំបូងនោះទេ ។
ម៉្យាងទៀតការចាប់ផ្ដើមអាជីវកម្មដោយប្រើបច្ចេកវិទ្យានៅកម្ពុជា នៅមានវិសាលភាពធំជាងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ ។ អាជីវកម្មបច្ចេកវិទ្យាមិនត្រូវការទុនច្រើនទេ ផ្ទុយទៅវិញ វាអាចទាក់ទាញវិនិយោគគិនពីខាងក្រៅមកវិនិយោគជាមួយវាបានថែមទៀត ពោលគឺអាចទាក់ទាញទុនខាងក្រៅដើម្បីពង្រីក ដែលខុសពីអាជីវកម្មផ្សេងត្រូវការទុនច្រើន បើសិនជាម្ចាស់អាជីវកម្មត្រូវការពង្រីក។ អ្នករកស៊ីគិតតែពីរកប្រាក់ចំណេញមួយមុខគត់ តែសហគ្រិនត្រូវគិតទាំងប្រាក់ចំណេញ ភាពល្បីល្បាញនៃអាជីវកម្ម និងការពង្រីកអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស ថែមទាំងមានគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត