គន្លឹះ១០ចំណុច-បើកអាជីវកម្មសាឡនទទួលបានជោគជ័យឆាប់រហ័ស

គន្លឹះ១០ចំណុច-បើកអាជីវកម្មសាឡនទទួលបានជោគជ័យឆាប់រហ័ស

បើយើងចង់បើកអាជីវកម្មសាឡនឱ្យមានស្ថេរភាពបានយូអង្វេង ទទួលបានប្រាក់ចំណូលច្រើននិងមានអតិថិជនគាំទ្រកាន់តែច្រើន ព្រោះថាអាជីពនេះកាលណាបើយើងមានចំណេះជំនាញពិតប្រាកដវាអាចជាឆ្នាំងបាយរបស់យើងរួមទាំងបន្តដល់កូនចៅថែមទៀតផង។

ជាក់ស្ដែងលោកស្រី ស៊ុន ហៀង ជាអគ្គនាយិកាសាលាបង្រៀនកែសម្ភស្សគ្រីស្ទីណា បានមកចែករំលែកនូវបទពិសោធន៍ក្នុងកម្មវិធី ធ្វើឱ្យជីវិតកាន់តែជោគជ័យ៖

១ ដាក់ចិត្តដាក់កាយ

ត្រូវធ្វើអ្វីដែលខ្លួឯងស្រលាញ់ពេញចិត្តនិងដោយយកចិត្តដាក់បំផុត កាលណាយើងធ្វើអ្វីទៅតាមចិត្តរបស់យើងនោះងាយនិងសម្រេចបានលិទ្ធផលជាក់ជាមិនខាន។

២ រៀបចំផែនការ

ជ្រើសរើសបុគ្គលិកមកបំពេញកាងារត្រូវមើលឱ្យបានច្បាស់អំពី អត្តចរិក បុគ្គលិកលក្ខណះ ឥរិយាបថ និងចំណេះជំនាញដែលពួកគេមាន។

៣ បង្វឹកបុគ្គលិកបន្ថែម

បង្រៀននូវអ្វីដែលពួកគាត់មានហើយក៏ដូចជាបង្ហាត់បន្ថែមពាក់ព័ន្ធនូវអ្វីដែលពួកគាត់ធ្វើរួមទាំងអ្វីដែលពួកគាត់ចេះស្រាប់ ហើយអ្វីដែលពួកគាតើធ្វើវាអាចជារបស់ថ្មីសម្រាប់គាត់ ដូច្នេះយើងត្រូវបង្រៀនឱ្យគាំត់ដឹងថារបៀបនៃកាងារនេះមានពីAដល់Zឬក៏123អញ្ចឹងទៅ។

៤ រៀបចំទីតាំងឱ្យបុគ្គលិកធ្វើ

ចំណុចនេះសមដៅទៅលើការរៀបមុខតំណែងនិងតួនាទីរបស់បុគ្គលិកម្នាក់ៗព្រោះកាលណារៀបចំកន្លែងមិនត្រូវវាអាចធ្វើឱ្យមានភាពរញេរញៃពោលគឺប្រសិទ្ធភាពការងារមិនទទួលបានជាមួយលិទ្ធផល។

៥ គ្រប់គ្រងទិន្នន័យការងាររបស់បុគ្គលិក

ត្រូវតាមដានរកនូវលិទ្ធផលក្នុងមួយថ្ងៃៗដែលពួកគាត់បានធ្វើរួចដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែង។

៦ ជ្រើសរើសទីតាំង

ត្រូវរកកន្លែងណាដែលមានទីប្រជុំជនមនុស្សរស់នៅច្រើនមានកន្លែងធំទូលាយងាយស្រួលក្នុងការដាក់សម្ភារៈផ្ទាល់ខ្លួនរបស់ភ្ញៀវឱ្យមានសុវត្ថិភាព រៀបចំឱ្យបានស្អាតល្អដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។

៧ មានភាពច្បាស់លាស់

ជាងសាឡនគ្រប់រូបត្រូវមានសមត្ថភាពឱ្យបានច្បាស់លាស់។ប្រសិនបើយើងអសមត្ថភាពអាជីវកម្មយើងអាចប្រឈមនិងការបិទទ្វារដោយសារអាជិវកម្មសាឡនជាអាជីវកម្មមួយក្នុងការយើងលក់ស្នាដៃលក់សមត្ថភាពដូច្នេះបើយើងមិនបង្កើនសម្ធត្ថផលឱ្យខ្លួនឯងមានគុណភាពនិងតម្លៃទេប្រាកដណាស់អតិថិជននិងមិនមកកន្លែងយើងទេ។

៨ លក់ផលិតផលបន្ថែម

ក្នុងអាជិវកម្មនេះបេលដែលយើងមានថ្វីដៃធ្វើឱ្យភ្ញៀវស្អាតហើយពួកគេចង់បង្កើនភាពស្អាតនិងរក្សាភាពស្អាតនេះផងដែរ ដូច្នេះយើងអាចលក់ជាផលិតផលដែលធ្វើឱ្យពួកគេអាចយកទីប្រើប្រាស់នៅផ្ទះបាន។

៩ មានភាពច្នៃប្រឌិតជាមួយសេវាកម្ម

ត្រូវស្រាវជ្រាវឱ្យបានច្រើននិងបង្កើតអ្វីដែលថ្មីប្លែកឱ្យខុសពីគេទៅតាមធ្វីដែលអាចធ្វើទៅបាន។ក្នុងនេះផងដែរផ្ដល់ជូននិងបម្រើសេវាកម្មឱ្យអតិថិជនមានភាពកក់ក្ដៅនៅក្នុងចិត្ត។

១០ ត្រូវតុបតែងដេរគ័រហាង

ទីផ្សារបច្ចុប្បន្នមិនដូច១០ឆ្នាំមុនទេ ដោយពីមុនយើងចង់បើកអាជីវកម្មនេះបែបមិចក៏បានដែរតែស្ថានភាពជាក់ស្ដែងសព្វថ្ងៃនេះបើសិនបង់បើកត្រូវរៀបចមឱ្យបានស្អាតធ្វើឱ្យមានភាពទាក់ទាញរួមទាំងមានផាសុខភាពនិងមានអនាម័យ។

អត្ថបទ៖ ខ រីណា