តើអ្នកចង់ធ្វើអាជីវកម្មដែរឬទេ? តើអ្នកចង់បង្កើតអាជីវកម្មមួយដែលមានភាពរឹងមាំដែរឬទេ? តើអ្នកចង់ទទួលបានផលចំណេញច្រើនពីការធ្វើអាជីវកម្មដែរឬទេ? ការធ្វើអាជីវកម្មចាំបាច់ត្រូវតែមានដៃគូសហការ ឬវិនិយោគិន ដើម្បីវិនិយោគចូលហ៊ុនផ្តល់ដើមទុនក្នុងការបង្កើត ពង្រីកក្រុមហ៊ុនឲ្យកាន់តែធំ និងមានភាពរឹងមាំ។ ម្យ៉ាងទៀតវាក៏ជាឱកាសកាត់បន្ថយសម្ពាធពេលបរាជ័យមួយផ្នែកផងដែរ។ ព្រោះការរកស៊ីមិនមែនសុទ្ធតែចំណេញ និងជោគជ័យរហូតនោះទេ។ តែត្រូវចាំថាខាត ឬចំណេញ គឺជាដំណើរការវិវត្តន៍នៃជំនួញដែលអ្នកត្រូវឆ្លងកាត់នឹងទទួលយកវាដោយក្តីរីករាយ។
កិច្ចសម្ភាសក្នុង កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ ដោយជួបផ្ទាល់ជាមួយ លោកដុក លួន ដែលប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា ទទួលបន្ទុកផែ្នកបណ្តុះបណ្តាលនិង ប្រធានសហគមន៍កសិកម្មសែនហានចម្រើនផល ដែល បានចែករំលែកបទពិសោធន៌ផ្ទាល់ខ្លួនរបស់លោកក្នុងវិស័យវិនិយោគចូលហ៊ុន។
ខាងក្រោមនេះជាចំណុចសំខាន់ៗដែលដៃគូសហការត្រូវមាននឹងអនុវត្តន៌ឲ្យបានល្អ៖
- ការរកស៊ីចូលហ៊ុនគ្នាតើមានគុណសម្បិត្ត និងគុណវិត្តអ្វីខ្លះ?
គុណសម្បិត្ត
- ទទួលបានធនធានច្រើន៖ ទាក់ទងនឹងធនធានថវិការ សម្ភារៈនិងធនធានមនុស្សរួមទាំងគំនិត បញ្ញា(បណ្ដាញរបស់សមាជិកភាគហ៊ុន)ថែមទៀតផង។
- បន្ទាប់ពីបើកក្រុមហ៊ុន ឬអង្គភាពរួចហើយ៖ នៅពេលដែលសមាជិកភាគហ៊ុនមានបណ្ដាញគាត់អាចជួយផ្សព្វផ្សាយលក់បានបន្ថែមទីនេះទៅទៀត(រួមទាំងបណ្ដាញខាងក្នុង និងខាងក្រៅ)របស់សមាជិកភាគហ៊ុន។
គុណវិត្ត
- សមាជិកហ៊ុនមានគំនិត និងទស្សនៈច្រើនមិនដូចគ្នាពិបាកក្នុងការពិភាក្សា។
- នៅពេលដែលចង់ធ្វើអ្វីមួយ កាលណាច្រើនគ្នាត្រូវការសម្រេចចិត្តច្រើនផងដែរ។ ពេលខ្លះពេលវេលា នឹងទីកន្លែងមិនសមស្របចំណែកឯងអ្នកពេលខ្លះគំនិតដែលពួកយើងគិតចេញាថាយកទៅអនុវត្តន៌បែជាគេអនុវត្តន៌មុនបាត់ទៅហើយ ហេតុដូចនេះទើបធ្វើឱ្យមានភាពយឺតយ៉ាវជាងគេ។
- ផ្ទៃក្នុង(ជម្លោះផ្ទៃក្នុងកើតឡើង)៖ នៅពេលអនុវត្តន៌ដោយការមិនពេលចិត្ត មិនយល់អំពីគោលដៅ។ អ្វីដែលសំខាន់គឺស្ថិតទៅលើអ្នកផ្ដួចផ្ដើមគំនិតត្រូវ (បង្វឹក អប់រំបង្រៀន ព្រឹក្សាឱ្យគាត់បានយល់ និងទិសដៅអំពីផែនការក្រុមហ៊ុន)រួមគ្នា។
- ហេតុអ្វីបានជាការនិយាយក្នុងក្រុមមិនចុះសម្រុងគ្នា? ហើយធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យសមាជិកក្រុមឈ្លោះគ្នានៅពេលដែលចង់បញ្ចេញមតិផ្ទាល់ខ្លួន?
បានជាការនិយាយក្នុងក្រុមមិនចុះសម្រុងគ្នាគឺ៖ទំនាស់ផ្ទៃក្នុង(គិតតែផលប្រយោជន៏សម្រាប់ខ្លួនម្នាក់ៗ)៖ បើកាលណាអត់មានការជជែកគ្នាច្បាស់លាស់ ដោយខិតខំតែម្នាក់ៗឯងមិនធ្វើជាក្រុម។ នោះបានធ្វើឱ្យមិនមានភាពមិនស្មើគ្នាយ៉ាងប្រាកដ ដោយអ្នកខ្លះទៀតចាំតែទទួលផលហើយជាន់កែង(ដេញនាំសួរដេញដោលមិនចូលរួមប្រឹងប្រែង)។ ខ្វែងគំនិតគ្នា អត់ជួយគ្នាកាន់តែធ្វើឱ្យមានការពិបាកបន្ថែមពីនោះការអនុវត្តន៌ក៏ទទួលបានជោគជ័យដែល។
ដើម្បីបង្ការកុំឱ្យសមាជិកក្រុមទាស់សម្ដីរគ្នានៅពេលជជែកអំពីការបញ្ចេញមតិអ្វីមួយតើសមាជិកក្រុមត្រូវធ្វើដូចម្ដេចខ្លះ?
- ដើម្បីបង្ការកុំឱ្យសមាជិកក្រុមមានការទាស់សម្ដីរគ្នានៅពេលដែលចង់បញ្ចេញមតិនោះគឺ៖អាស្រ័យអ្នកផ្ដួចផ្ដើមអាជីវកម្មដំបូង នៅពេលដែលសមាជិកភាគហ៊ុនបានយល់អំពីគំនិតនៃអាជីវកម្មច្បាស់លាស់ហើយនោះ។ ការអនុវត្តន៌ទៅតាមផែនការអាជីវកម្មរឹតតែរលូតប្រកបដោយប្រសិទ្ធភាពខ្ពស់។ តែផ្ទុយទៅវិញបើសមាជិកក្រុមមិនយល់អំពីតួនាទី និងតម្រូវការហើយការបញ្ចេញគំនិតមិនស៊ីសង្វាក់គ្នាកាន់តែមានទំនាស់ក្នុងក្រុមកាន់តែខ្លាំង។ ដោយឡែកដើម្បីទប់ស្កាត់នូវ ទំនាស់ទាំងនេះត្រូវតែសិក្សាយល់ឱ្យច្បាស់អំពីសមាជិកទាំងអស់ថាតម្រូវការនៃការកសាងក្រុមឱ្យមានភាពរឹងមាំរីកចម្រើនត្រូវមានអ្វីខ្លះ? ម៉្យាងទៀតនៅពេលដែលសមាជិកបានចូលហ៊ុនគ្នាតែងមានគោលគំនិត នឹងមានច្បាប់មួយចំនួនរួមទាំងបែបបទដើម្បីបែងចែកការងារ។
- ទាក់ទង នឹងការបង្វឹក រួមទាំងបណ្ដុះបណ្តាលម្ចាស់ភាគហ៊ុនចូលគ្នា ដើម្បីឱ្យយល់អំពីភារៈកិច្ចរៀងៗខ្លួននៅក្នុងក្រុមហ៊ុន។ ពេលខ្លះម្ចាស់ភាគហ៊ុនមានតែធនធានតែខ្វះគំនិតដើម្បីផ្ដោះប្ដូរយោបល់ ខ្វះទាំងជំនាញច្បាស់ជាពិបាក។ ដោយឡែកបើសមាជិកមានទាំងធនធាន មានទាំងគំនិតហើយភាពជាអភិបាលកិច្ចរបស់ក្រុមហ៊ុនដោយដឹងអំពី តួនាទីរបស់ខ្លួនគឺកាន់តែល្អ។ ហើយត្រូវតែ សមាជិកភាគហ៊ុនបញ្ជូលនូវធនធាន បញ្ញា និងហិរញ្ញាណវត្ថុផ្សេងៗដើម្បីជាគោលគំនិតគិតដោយជា ផលប្រយោជន៌រួមសម្រាប់ទិសដៅធំក្រុមហ៊ុនទាំងអស់គ្នាប្រាកដណាស់មិនមានការខ្វែងគំនិតគ្នាទេ។
- គោលនយោបាលផ្ទៃក្នុងដូចជាកិច្ចព្រមព្រៀងហ៊ុន ឬក៏លក្ខខណ្ឌក្នុងក្រុមហ៊ុនដើម្បីចាត់ចែងឱ្យបានច្បាស់លាស់មុនដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចាប់ផ្ដើម។
- បន្តបង្កើតគោលនយោលបាយផ្សេងៗទៀតដើម្បីធ្វើការគ្រប់គ្រងទាំងម្ចាស់ហ៊ុន រួមទាំងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធក្នុងតួនាទីជៀសវាងការមានបញ្ហា។
- ត្រូវបង្វឹកគ្នាឱ្យមានគំនិត ការគិត និងទស្សនៈឱ្យស្របគ្នា។
- តើយើងត្រូវសិក្សាអំពីដៃគូសហការយ៉ាងណា ?ដើម្បីឱ្យការចូលហ៊ុនគ្នាមានភាពរលូន។
ដើម្បីឱ្យការចូលហ៊ុនគ្នាមានភាពរលូនដៃគូសហការត្រូវ៖ រវាងលក្ខណៈសម្បត្តិដៃគូសហការ មុនចូលហ៊ុនគ្នាត្រូវស្គាល់គ្នាឱ្យច្បាស់ជាសិនគឺ៖ មើលលើមុខរបប អត្តចរិក មានម៉ត់នឹងការងារ មុខរបបរកស៊ីមិនឱ្យប៉ះពាល់អ្នកដទៃគោរពស្រឡាញ់ការងារជាក្រុម(សិក្សាអពីជីវប្រវត្តិរៀងៗខ្លួន)ជាដើម។ ចំពោះទស្សនៈទាំងអស់នេះយើងអាចចង់ក្រងគ្នាបានដើរលើផ្លូវរួមបាន ម៉្យាងទៀតត្រូវក្រឡេកមើលលើទស្សនៈវិស័យនៃការធ្វើទីផ្សារ នឹងចង់បានក្នុងរយៈពេលខ្លី ឬយូរជានិរន្តភាពប៉ុណ្ណា ឬគ្រាន់តែមួយព្រាវតាមការនឹកឃើញចង់ទេ។ ទាំងនេះរវាងសមាជិកក្រុមទាំងអស់ត្រូវតែយល់ឱ្យកាន់តែច្បាស់។
- តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យការចូលហ៊ុនគ្នារីកចម្រើនជាងមុន?
- កម្លាំង៖ ទាំងធនធានមនុស្ស ថវិការ ធនធានបច្ចេកវិទ្យា និងតម្រូវការទីផ្សារជាគំនិតសម្រាប់អាជីវកម្ម។
- ស្វែងរកឱ្យឃើញនូវបណ្ដាញចែកចាយ៖ ធ្វើទីផ្សារឱ្យសមសម្រាប់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន។
- ទស្សនៈវិស័យរួម៖ ទាក់ទងនឹងប្រាក់ចំណេញថានៅពេលទទួលបានប្រាក់ចំណេញត្រូវយកមកបែងចែកគ្នា ឬទទួលបានមកទុកដើម្បីពង្រីកអាជីវកម្មបន្ថែម។
- គោលនយោលបាយផ្ទៃ៖ ក្រុមហ៊ុនត្រូវតែរៀបចំក្នុងនាមជាម្ចាស់ភាគហ៊ុន(កិច្ចព្រមព្រៀងសម្រាប់ខ្លួនឯងផ្ទាល់)។
- គោរពច្បាប់៖ មិនថាការធ្វើអាជីវកម្មប្រភេទអ្វីនោះទេត្រូវតែគោរពតាមច្បាប់ដែលបានបែងចែងមកត្រូវអនុវត្តន៌តាម។
- ត្រូវមាននិតិវិធី កិច្ចសន្យា កិច្ចព្រមព្រៀងសម្រាប់ក្រុមហ៊ុនសហកាទាំងអស់ មិនថាការចំណូលនឹងចំណាយទេ ត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុនដែលត្រូវតែអនុវត្តន៌។
- ជាធម្មតានៅក្នុងសង្គមសព្វថ្ងៃមានភាពរីកចម្រើនពីច្បាស់លាស់ដោយមានគោលបំណង និងទស្សនៈវិស័យនោះគឺ៖
ទីមួយ៖ ប្រាក់ចំណេញសម្រាប់និរន្តភាពក្រុមហ៊ុន។
ទីពីរ៖ គោលបំណងសម្រាប់សង្គម។
- ចំពោះផ្នែកអភិបាលកិច្ចអាជីវកម្មសំដៅទៅលើអ្វីខ្លះ?
ផ្នែកអភិបាលកិច្ចអាជីវកម្មសំដៅទៅលើ៖ ចំពោះផ្នែកអភិបាលកិច្ចអាជីវកម្មសំដៅទៅលើអ្ននកាន់ភាគសហ៊ុនទាំងអស់គឺ បង្កើតមកឱ្យមានក្រុមព្រឹក្សាភិបាលមួយសម្រាប់ជាដំណាងក្នុងការសម្រេចចិត្ត។
ឧទារហណ៌ថា៖ បើសិនជាយើងធ្វើអាជីវកម្មរួមគ្នាដូច្នេះមានសមាជិកច្រើនអ្នក ក៏ប៉ុន្តែត្រូវបែងចែកឱ្យមានអ្នកដឹកនាំមួយដើម្បីក្រុមហ៊ុន ឬអង្គភាពទាំងមូលមានដំណើរការទៅបាន។ ហើយជាតួអង្គមួយសម្រាប់បង្កើតនូវផែកការយុទ្ធសាស្រ្តដើម្បីឱ្យផ្នែកប្រតិបត្តអនុវត្តន៌ ធ្វើផែនការវាយតម្លៃនិងតាមដានបន្តធ្វើការងារនេះរហូតជាប្រចាំ។
អត្ថបទដោយ៖ ភាពស្រីណែត