វីធីសាស្រ្តដឹកនាំអាជីវកម្មខ្លាំងក្នុងសម័យកូវីត

វីធីសាស្រ្តដឹកនាំអាជីវកម្មខ្លាំងក្នុងសម័យកូវីត

ក្នុងកំឡុងពេលមានវីរុសដ៏កាចសាហាវបានរីករាលដាលពាសពេញពិភពលោករួមទាំងប្រទេសកម្ពុជាដែលធ្វើឱ្យប៉ះពាល់ ដល់ម្ចាស់អាជីវកម្ម អ្នករកស៊ី អ្នកធ្វើការនិងប្រជាពលរដ្ឋទូទៅ ជាហេតុនាំឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារ ម្ចាស់អាជីវកម្មខាតបង់ទុនខ្លះទៀតឈានទៅដល់ការក្ស័យធន់។

លោកគ្រូ អោម សេងបូរ៉ា ជាស្ថាបនិក CEO Master Club ចូលរួមផ្ដល់វិធីសាស្រ្តក្នុងការ ការពារអាជីវកម្មពីហានិភ័យក្នុងសម័យកូវីត មកបង្កើតសមត្ថភាព អាជីវកម្មឱ្យខ្លាំងដើម្បីត្រៀមយុទ្ធសាស្រ្តក្នុងការដឹកនាំក្នុងកម្មវិធី​ “ធ្វើឱ្យជីវិតកាន់តែជោគជ័យ” រួមមាន៖

  1. សិក្សាពីសុវត្ថិភាពហិរញ្ញវត្ថុរបស់ស្ថាប័នខ្លួនឯង

យើងត្រូវសង្កេតថា តើហិរញ្ញវត្ថុមានផលប៉ះពាល់បែបណាខ្លះ?​ ការលក់មានការធ្លាក់ចុះយ៉ាងដូចម្ដេច?​ ហើយស្ថានភាពហិរញ្ញវត្ថុរបស់យើងយ៉ាងដូចម្ដេច?​ ហើយយើងអាចព្យាករណ៍ពីស្ថានភាពបច្ចុប្បន្ននៅពេលខាងមុខថាតើ១ខែទៅ៣ខែទៅមុខ៦ទៅមុខ និងមួយឆ្នាំទៅនៃការលក់ប៉ះពាល់របស់យើងទៅមុខដែលជាប្រភពចំណូលនិងទៅជាយ៉ាងណា? ប្រសិនបើយើងព្យាករណ៍ទៅឃើញថាការលក់មានផលប៉ះពាល់ខ្លាំងហើយហិរញ្ញវត្ថុរបស់យើងមិនមានសុខភាពល្អទេយើងគួតែរៀបចំយុទ្ធសាស្រ្តមួយចំនួន ដែលប្រៀបដូចជាខ្យល់អុកស៊ីសែននិងឈាមដែលយើងអាចដំណើរការទៅបាន។

  1.  រកប្រភពគាំទ្រអាជីវកម្ម

យើងត្រូវរកស្ថាប័នណាដែលគាំទ្រនឹងអាជីវកម្មដូចជាធនាគាជាប្រភពហិរញ្ញវត្ថុផ្សេងទៀតស្របពេលនេះដែររាជរដ្ឋាភិបាលបានរៀបចំនូវកញ្ចប់ដើម្បីជួយដល់សហគ្រាសធនតូចនិងធម្យម។ ក្រៅពីនេះទៅទៀតយើងក៏ត្រូវសិក្សាអំពីប្រភពចំណូលរបស់យើងថា តើនៅក្នុងកម្រិតណាមួយដែលយើងអាចបង្កើតនូវចលនានេះបានតាមរយៈការលក់ដែលការលក់អាចខុសប្លែកពីពេលមុនដោយពីមុនយើងលក់តាមក្បួនខ្នាតឬក៏តាមប្រពៃណី ដូច្នេះឥឡូវនេះការលក់បែបប្រពៃណីនេះវាអាចមិនដំណើរការ ហេតុនេះហើយយើងគួរបង្វែវិធីសាស្រ្តលក់ដើម្បីបង្កើនចំណូលដូចជាលក់តាមអនឡាញជាដើម។ យ៉ាងណាបងប្អូនគួរក្រឡេកមកមើលការលក់តាមអនឡាញដោយទាមទាឱ្យយើងត្រូវបង្កើននូវចំណេះដឹងបន្ថែម ជំនាញ តិចនិចធ្វើយ៉ាងណាឱ្យសបទៅនឹងការផ្លាស់ប្ដូរនេះ។

  1. ចំណាយ

ប្រពន្ធគ្រប់គ្រងលើលំហូរសាច់ប្រាក់ពិតជាសំខាន់ណាស់ ចំពោះក្រុមហ៊ុនទាំងមូល ដើម្បីដឹងអំពីការចាយវាយទូការទាត់លើការចំណាយ និងដឹងអំពីចំណូលប្រចាំថ្ងៃ។ ហើយក្រៅពីនេះយើងត្រូវកាត់បន្ថយលើការចំណាយណាដែលមិនចាំបាច់ចេញ នៅពេលដែលចំណូលទទួលបានទាប ក្នុងសម័យកូវីតនេះ។

  1. បង្កើនចំណូល

យើងត្រូវតែមានការផ្លាស់ប្ដូរកុំធ្វើរឿងដដែលៗកុំអស់សង្ឃឹមលើរឿងដដែលៗ ក៏ប៉ុន្តែយើងត្រូវបម្លែងបញ្ហាឱ្យក្លាយទៅជាឱកាស។ ជាក់ស្ដែងពេលលំបាកនេះហើយដែលធ្វើឱ្យយើងបានដុសខាត់លុតដំនូវសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងជាងមុន។

  1. សុខភាពផ្លូវចិត្ត

បងប្អូនដែលមានបញ្ហាផ្លូវចិត្តដោយសារបាត់បង់នូវចំណូល បាត់បង់នូវការលក់ក្នុងនោះផងដែរមានពីកម្រិតគឺទីមួយកម្រិតម្ចាស់អាជីវកម្ម និងកម្រិតទីពីគឺបុគ្គលិក។ បញ្ហាជាដើមហេតុនាំឱ្យពួកគេបាត់បង់នូវស្មារតី សតិអារម្មណ៍ដោយមិននឹកស្មានថាវាកើតឡើងបែបនេះដែលពួកគេមិនបានចាប់អារម្មណ៍ពីមុនមកយ៉ាងណាមិញយើងត្រូវគិតថាជីវិតសព្វថ្ងៃតែងតែជួយនូវបញ្ហា ឧបសគ្គអត់មានអីរលូនទេដូច្នេះគួរទទួលយកនូវការពិតព្រោះរឿងនេះកើតឡើងលើមនុស្សគ្រប់រូប។ អ្វីដែលត្រូវធ្វើឱ្យល្អប្រសើឡើង គឺការគិតអ្វីដែលថ្មីហើយវិជ្ជមាន ជម្រុញទឹកចិត្តខ្លួនឯងឱ្យខ្លាំងជាងមុន ដោយឡែកបញ្ហាជាលាភ ដើម្បីឱ្យយើងមានឱកាសល្អនៅថ្ងៃមុខ។

អត្ថបទដោយ៖ ភាព ស្រីណែត

អត្ថបទដោយ៖ ភាព ស្រីណែត