5ប្រភេទនៃភាពជាអ្នកដឹកនាំឆ្នើម

5ប្រភេទនៃភាពជាអ្នកដឹកនាំឆ្នើម

A vector illustration of businessmen following the leader, in the formation of an arrow shape. A metaphor on teamwork and leadership.

អ្នក​ដឹកនាំ​​ឆ្នើម​ គឺ​ជា​អ្នក​ដើរតាម​ដ៏​ល្អ​បំផុត ដែលមានភាពលេចធ្លោសូម្បីតែនៅក្នុងបន្ទប់មួយ ដែលពោរ​ពេញទៅដោយបុគ្គលដែលមានជំនាញ មានបទពិសោធន៍ និងជោគជ័យក៏ដោយ។ អ្នកអាចប្រាប់បានភ្លាមៗថាពួកគេគ្រាន់តែគិត ធ្វើសកម្មភាព និងដឹកនាំខុសពីមនុស្សភាគច្រើន​ផ្សេងទៀតប៉ុណ្ណោះ។ បុគ្គលដ៏កម្រទាំងនោះ មិនមែនក្លាយជាអ្នកដឹកនាំឆ្នើម ក្នុងរយៈពេលមួយយប់នោះ​ទេ តែអ្នកខ្លះក៏មានទេពកោសល្យ ភាពជាអ្នកដឹកនាំពីកំណើត។ តាមរយៈការបណ្តុះបណ្តាល បទពិសោធន៍និង​បន្ថែមដោយការពិនិត្យមើលផ្លូវចិត្តខ្លួនឯងនោះ ពួកគេបានរៀនអំពីវិធីធ្វើការសម្រេចចិត្តយ៉ាងរហ័ស ជាមួយការជំរុញទឹកចិត្ត និងបំផុសគំនិត។។ ពួកគេរៀនធ្វើការជាមួយមនុស្ស ដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។

ថ្មីៗ​នេះ នៅ​ក្នុង​កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ ​ស្ដីពី​គន្លឹះ5ប្រភេទនៃ ភាពជាអ្នកដឹកនាំឆ្នើម របស់លោកស្រី សំ លីនណា ជាអគ្គនាយិកា អេលីសលក់គ្រឿងសង្ហារឹមបាន​ផ្តល់​នូវ​គន្លឹះ​៥យ៉ាង ដើម្បីចែករំលែក រួមមាន៖

  កត្តាទី១តម្លើង​តំណែងពីមួយកម្រិតទៅមួយកម្រិត

អ្នក​គ្រប់គ្រង​ ​គឺ​ជា​បុគ្គលិក​ថ្នាក់​ក្រោម ដែល​បាន​អភិវឌ្ឍ​ន៍ខ្លួន​ នឹង​សន្សំ​បទ​ពិសោធន៍​រយៈ​ពេល​ជាយូរ រហូត​បាន​ទទួល​ការ​ទុក​ចិត្ត​ តម្លើង​តំណែង​ដើម្បី​គ្រប់គ្រង​ក្រុម​ការងារ។ បន្ទាប់មកទើបធ្វើការរសម្រេចចិត្តទៅនឹងសកម្មភាព​ រួមជាមួយការធ្វើការ ផងនោះ។ នៅពេលដែលបុគ្គលិកដែលធ្វើបេសកម្មរបស់ខ្លួនបានល្អនៅក្នុងរយៈយូរអង្វែង ប្រាកដណាស់ស្ថិតនៅក្នុងការគិតគូររបស់មេដឹកនាំក្នុងការសម្រេចចិត្តថាឱ្យឡើងដំណែឬយ៉ាងណាទៅតាមសកម្មភាពធ្វើការរបស់បុគ្គលិកនីមួយៗ។

  កត្តាទី២៖ ទំនាក់ទំនង

អាជីវកម្មពោរពេញទៅដោយពាក្យអ្វី? អ្វីខ្លះដែលត្រូវប្រតិបត្តិ ? អ្វីខ្លះដែលត្រូវអនុវត្ត? ហើយអ្វីខ្លះទៀតដែលត្រូវនិយាយ? ពេលខ្លះសូម្បីតែអារម្មណ៍ តើយើងត្រូវមានអារម្មណ៍ដឹងអំពីអ្វីខ្លះ? អ្វីដែលតែងតែខ្វះខាតនោះគឺហេតុផល។ ហេតុនេះហើយបានជាគម្រោង ដំណើរការ និងកិច្ចការជាច្រើនបរាជ័យ។ អ្នកគ្រប់គ្រងត្រូវបញ្ជាក់ ធ្វើការពន្យល់ មកស្តាប់ពីទំនាក់​ទំនងដែលមានប្រសិទ្ធភាពបំផុតគឺស្ដាប់ច្រើនជាងនិយាយ ព្រោះថាការនិយាយមានឥទ្ធិពលខ្លាំងក្នុង ការទំនាក់ទំនងរវាងមេ និងបុគ្គលិក ហើយបុគ្គលិក និងបុគ្គលិកជាពិសេសអ្នកនៅជុំវិញខ្លួនតែម្ដង។

  កត្តាទី៣៖ ការដាក់តាំងមុខដំណែង

ដោយសារបុគ្គលិកបំពេញការងារបានល្អលើសពីការរំពឹងទុករបស់មេដឹកនាំំ ដោយមានភាពជាម្ចាស់ការលើទំនួលខុសត្រូវខ្ួនឯង និងទទួលខុសត្រូវចំពោះការងារបានល្អឥខ្ចោះ នោះមានន័យថាការងារដែលអ្នកកុំពុងតែបំពេញបេសកម្មក្នុងកន្លែងធ្វើការគឺគោរព នឹងឱ្យតម្លៃ។ បំពេញការងារដោយគិតថាក្រុមហ៊ុនគឺជាក្រុមហ៊ុនរបស់ខ្លួនឯង ដែលបំពេញការងារជាមួយនឹងសកម្មភាពការងារទៅដោយភាពរលូន ដែលមេដឹកនាំបានឃើញនឹងវាសវែងពីសកម្មភាពរបស់បុគ្គលិកឆ្នើម។ បន្ទាប់មកទើបមានការសម្រេចចិត្តពីមេដឹកនាំ(ម្ចាស់ក្រុមហ៊ុន)បានចាត់តាំងដាក់លើមុខដំណែងថ្មីដែលត្រូវនឹងការវាស់វែងពីកម្រិតសកម្មភាពរបស់បុគ្គលឆ្នើម។

  កត្តាទី៤៖ បណ្តុះអ្នកបន្តវេន

មេដឹកនាំឆ្នើម គឺជាបុគ្គលដែលមានសមត្ថភាពអាចដឹកនាំអ្នកដទៃឱ្យដើរតាមសកម្មភាពដែលខ្លួនកំពុងតែធ្វើ ឱ្យមានលិទ្ធភាពលើការងារលើសពីការរំពឹងទុករបស់មេដឹកនាំដើម្បីឱ្យបុគ្គលឆ្នើម។ ហើយបានបង្រៀនទៅដល់បុគ្គលដទៃឱ្យមានការគិត ជាមួយនឹងសកម្មភាពឱ្យកាន់តែខ្លាំង។​ ដូចជាការបង្ហាត់បង្រៀនបុគ្គលិកក្នុងស្ថាប័ន ឬនៅទៅណាក៏ដោយដោយដើម្បីមានការអភិវឌ្ឍក្នុងស្ថាប័ន និងសង្គមជាតិទាំងមូលបាន។

កត្តាទី៥៖ ដឹកនាំកំពូល

ជំនាញភាពជាអ្នកដឹកនាំរបស់និយោជក​ មិនថាអ្នកជាអ្នកគ្រប់គ្រងការិយាល័យ ឬអ្នកដឹកនាំគម្រោងនោះទេ។ ចំពោះអ្នកដឹកនាំដែលល្អគឺតម្រូវឱ្យមាន ជំនាញទន់  មួយចំនួន ដើម្បីជួយពួកគេឱ្យមានទំនាក់ទំនងវិជ្ជមានជាមួយបុគ្គលិកឬសមាជិកក្រុម។ និយោជកស្វែងរកជំនាញទាំងនេះនៅក្នុងបេក្ខជនដែលពួកគេជួលសម្រាប់តួនាទីជាអ្នកដឹកនាំ។ ក្នុងនោះផងដែលវាកើតឡើងពីគុណធម៌៌ដែលមានគុណសម្បត្តិ មានសេចក្ដីថ្លៃថ្នូរ បានបង្កើតនៅស្នាដៃ កេត្តិ៍ឈ្មោះក្នុងស្ថាប័ន ឬក្រុម​ហ៊ុននោះ។

សរុបមកអ្នកដឹកនាំឆ្នើមគឺជាបុគ្គលដែលអាចដឹកនាំ អ្នកថ្នាក់ក្រោមឱ្យបំពេញការងារ ជាមួយការអនុវត្ត៥កត្តាខាងលើដោយជោគជ័យ នឹងមានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួនក្នុងកាេគ្រប់គ្រងការងារ បេសកម្មការងារដឹកនាំដោយបុគ្គលឆ្នើម និងដើម្បីអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពរីកចម្រើន ក្នុងការជំរុញអ្នកបុគ្គលិកបំពេញការងារបានលើសពីការរំពឹងទុករបស់មេដឹកនាំ។

A vector illustration of businessmen following the leader, in the formation of an arrow shape. A metaphor on teamwork and leadership.

អត្ថបទដោយ៖ ភាព​ ស្រីណែត