ប្រវត្តិតស៊ូ របស់លោកជំទាវ សុន កណ្ណិកា ពីអ្នករកស៊ីតាមតូបធម្មតា ក្លាយទៅជាហាង ​

ប្រវត្តិតស៊ូ របស់លោកជំទាវ សុន កណ្ណិកា ពីអ្នករកស៊ីតាមតូបធម្មតា ក្លាយទៅជាហាង ​

ផ្តើមចេញពីកូនអ្នករកស៊ីដែលមានតូបតូចមួយ នៅតាមរបងសាលាបាក់ទូក លោកជំទាវ សុន កណ្ណិកា បានចូលប្រឡូកការរកស៊ីដំបូងតាំងពីអាយុ១៧ឆ្នាំ និងបានសុំឪពុកម្តាយ បើកក្រុមហ៊ុន ធ្វើឱ្យធ្មេញស បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ រហូតមានការរីកចម្រើន ហើយបន្តនាំចូលនូវគ្រឿងCOSMETIC រួមទាំងបើកហាងប៉ាក់អាវ និងបោះពុម្ពះអាវ(ក្នុងឆ្នាំ2014) ផងដែរ។ កន្លងទៅជាង៧ឆ្នាំ ដែលលោកជំទាវបានចាក់ចេញ ពីកន្លែងលក់ដូរនៅតាមចញ្ចើមផ្លូវ ទៅជាហាងដែលមានទីតាំងនៅក្នុងខណ្ឌ៧មករា ដោយសារការខិតខំប្រឹងប្រែងរកស៊ីជាមួយមហ្ឆិតា តាំងពីក្មេងផងនោះ ដោយមិនបោះបង់រហូតទទួលបានជោគជ៏យ មកដល់ពេលបច្ចុប្បន្ន។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវីធី ធ្វើឱ្យជីវិតកាន់តែជោគជ័យ លោកជំទាវ សុន កណ្ណិកា អគ្គនាយិកាក្រុមហ៊ុន SK Richest Attraction Co .; Ltd បានរំលឹកឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកជំទាវ ងាកមករកស៊ីនៅក្នុងវិស័យគ្រឿងសម្អាងនេះឡើង គឺដោយសារការស្រឡាញ់ចូលចិត្ត ចង់មានអ្វីមកផ្លាស់ប្ដូរជីវភាព ចង់ជំនះពីភាពក្រីក្ររកមួយថ្ងៃសម្រាប់តែមួយថ្ងៃ ពីក្មេងស្រីកូនអ្នកលក់ដូរតាមចញ្ចើមផ្លូវម្នាក់ ឱ្យក្លាយជាស្រ្ដីដែលជោគជ៏យនៅក្នុងអាជីវកម្ម រហូតចុងក្រោយលោកជំទាវ ក៏សម្រេចបានតាមរយៈការខិតខំប្រឹងប្រែងពិតមែន ។

លោកជំទាវ បានបន្តទៀតថា ទោះបីជាលោកជំទាវធ្លាប់មានមុខរបបលក់ដូរពីមុនក៏ពិតមែន ប៉ុន្តែការបើកហាងនេះឡើងមិនមែនជារឿងដែលងាយស្រួលនោះទេ ដោយលោកជំទាវបានពន្យល់ទៀតថា ក្រោយពេលដែលលោកស្រីបានចូលរៀនវគ្គសិក្សាក្នុង CEO MASTER CLUB ហើយបានធ្វើឱ្យលោកជំទាវពេញចិត្តយ៉ាងខ្លាំង ក្នុងវគ្គទាំង១២របស់CEO ជាពិសេសលោកជំទាវបានចាប់អារម្មណ៍ខ្លាំងក្នុងវគ្គភាពជាអ្នកដឹកនាំ ដែលធ្វើឱ្យលោកជំទាវបានអភិវឌ្ឍន៍សមត្ថភាព ដឹកនាំខ្លួនឯង និងបុគ្គលិកបានយ៉ាងល្អរួមជាមួយ ការគ្រប់គ្រងអាជីវកម្ម  រវាងដៃគូសហការ និងអាចពង្រឹងផ្លូវចិត្តក្នុងការប្រតិបត្តិ។ ចំពោះវគ្គគណនេយ្យបានធ្វើឱ្យលោកជំទាវ ចេះរៀបចំ និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានកាន់តែល្អជាមុន ។

លោកស្រីបានបញ្ជាក់ថា ការរកស៊ីនៅក្នុងវិស័យគ្រឿងសម្អាងទាមទារឱ្យយើងធ្វើវាចេញពីក្ដីស្រឡាញ់ មានភាពរីករាយក្នុងការធ្វើ ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន(អ្នកជិតខ្លួន និងអតិថិជន)របស់យើង រួមជាមួយគុណតម្លៃឱ្យសមរម្យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ផលិតផលដែលយើងលក់ត្រូវតែមានគុណភាពល្អ និងស្គាល់ឱ្យបានច្បាស់អំពីផលិតផល ផលិតផលមានស្ដង់ដា។ ហើយដោយសារតែការផ្តោតលើរឿងទាំងនេះ ទើបអាចធ្វើឱ្យលោកជំទាវ អាចពង្រីកសក្តានុពលនៃអាជីវកម្ម និងមានអ្នកស្គាល់ទូទាំងប្រទេស។

លោកជំទាវ សុន កណ្ណិកា បានផ្ដល់ជាទស្សនទានថា “ កុំធ្វើជាទឹកពេញកែវដែលគេចាក់ចេះតែហៀរ តែត្រូវធ្វើជាទឹកកន្លះកែវដែលត្រូវតែអភិវឌ្ឍន៌ខ្លួនឯងឱ្យកាន់តែល្អដែលចាក់មកមិនចេះហៀរ ” ដើម្បីយកអ្វីដែលថ្មីមកអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរីកចម្រើន ត្រូវតែហ៊ានសាកល្បងធ្វើរឿងដែលអស្ចារ្យសម្រាប់ខ្លួនឯង កុំអួតថាខ្លួនខ្លាំងបើមិនទាន់ស្គាល់អ្នកដទៃ តែត្រូវយកចំណុចខ្លាំងអ្នកដទៃមករៀនដើម្បីឱ្យខ្លួនខ្លាំងជាងគេ។  ដើម្បីឱ្យបានសម្រេចទៅដល់អ្វីដែលចង់បាន ត្រូវហ៊ានជំនះរាល់ឧបសគ្គ និងមានទំនួលខុសត្រូវចំពោះអតិថិជន ពេលមានបញ្ហាត្រូវមានវីធីសាស្រ្តដោះស្រាយ ត្រូវតែតស៊ូ មានការកក់ត្រាអំពីការងារប្រចាំថ្ងៃត្រូវតែធ្វើជាប្រចាំឱ្យបានសម្រេច។

អត្ថបទដោយ៖ ភាព ស្រីណែត