លោកអឿ វណ្ណមុនាផ្លាស់ប្តូរពីការប្រើប្រាស់ ក្លាយជាអ្នកលក់កំពូល

លោកអឿ វណ្ណមុនាផ្លាស់ប្តូរពីការប្រើប្រាស់ ក្លាយជាអ្នកលក់កំពូល

ផ្តើមចេញរកស៊ីដំបូងជាអ្នកបញ្ជាចលាចលយន្តហោះខាងអាកាសក្នុងចន្លោះឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០នៅក្នុងប្រទេសកម្ពុជាស្របពេលដែលលោកទទួលបានអាហារូបករណ៌ សិក្សារយៈពេល៤ឆ្នាំ ដោយជោគជ័យ។ លោកអឿ វណ្ណមុនាបានក្រឡេកឃើញវិស័យនាំចូលអាហារ បំប៉នចំពោះការហាត់ប្រាណពីអាមេរិក ជាមួយកាណាដា និងសម្ភារៈកីឡា លោកក៏បានចាប់ជំនាញនេះរហូតមកដល់បច្ចុប្បន្ន។

នៅក្នុងបទសម្ភាសន៍ជាមួយ កម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យលោកអឿ វណ្ណមុនា បានរំលឹកឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តបើកអាជីវកម្មនេះឡើងគឺ កើតឡើងពី ចំណង់ចំណូលចិត្ត ការចូលចិត្តហាត់ប្រាណនៅខណៈពេលដែលកំពុងសិក្សាក្នុងប្រទេសថៃក្នុងចន្លោះការសិក្សាក្នុងឆ្នាំទី៣ ​ដោយលោកបានប្រើផលិតផលនេះដោយផ្ទាល់ផងដែល ឃើញអំពីគុណភាពល្អនៃផលិតផលនេះក៏បានចម្រេសចិត្តយកមកចែកចាយទីផ្សារក្នុងស្រុកដើម្បីឱ្យអ្នកដទៃបានប្រើប្រាស់ជាមួយគ្នាដែរ។

ត្បិដថា លោកធ្លាប់មានបទពិសោធន៍ជាអ្នកបញ្ជាចលាចលយន្តហោះខាងអាកាសក៏ពិតមែន។ ប៉ុន្តែវាផ្ទុយស្រឡាសអំពីការធ្វើអាជីវកម្មដោយខ្លួនផ្ទាល់ ទាំងដែលលោកមិនធ្លាប់មានបទពិសោធន៌ពីមុនមក។​ ទោះយ៉ាងថ្វីត្បិតតែលោកមិនមានបទពីសោធន៌ក៏ពិតមែនតែម្ចាស់ប្រេនបានផ្ដល់ឱកាសឱ្យលោកសាកល្បងចែកចាយក្នុងរយៈពេ3ខែ។ បន្ទាប់មកលោកអាចធ្វើបានដោយក្នុងឆ្នាំ2016លោកបានចូលសិក្សាក្នុងវគ្គទាំង12របស់CEO MASTER CLUBដែលទទួលបានបទពិសោធជាច្រើន ទាំងការចាត់ចែងគ្រប់គ្រង បែងចែកតួនាទីសម្រាប់បុគ្គលិក ធ្វើជាប្រព័ន្ធ​ជាពិសេសក្រោយពីលោកសិក្សាវគ្គភាពជាអ្នកដឹកនាំមកលោកទទួលបាននូវចំណេះដឹងទាំងការទំនាក់ទំនងល្អ ប្រែពីមនុស្សឆេឆាវ រឹករុះមកជាមនុស្សម្នាក់រុះរាយ សំរាប់មនុស្សជុំវិញខ្លួន ឱ្យគេចូលចិត្តស្រឡាញ់។ក្រោយមកបានធ្វើឱ្យគាត់ផ្លាស់ប្ដូរផ្នត់គំនិត៣៦០ដឺក្រេតាំងពីចំណុចសូន្យទាំងការគ្រប់គ្រងពីមុនដែលការគិតនៅក្មេងនៅឡើយ។ ជាពិសេសជាមួយការបង្កើតការទំនាក់ទំនងជាមួយម្ចាស់សហគ្រិនដទៃទៀតអាចផ្លាសប្ដូរទៅជាបទពិសោធន៌រៀងខ្លួនក្នុងពេលកំពុងសិក្សាក្នុងនោះក៏បានជួយក្នុងការគិតបានតែរឹងមាំថែមទៀត ជាពិសេសបានធ្វើឱ្យគាត់បានប្រែខ្លួនជាសហគ្រិនវ័យក្មេងខ្លាំងក្នុងការដកនាំទៀតផង។

លោក អឿ វណ្ណមុនា មានក្បួន និងការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងច្បាស់លាស់ ដែលនេះជាជោគជ័យរបស់លោកក្នុងការការបង្កើនប្រាក់ចំណូលក្នុងក្រុមហ៊ុន ដោយចាប់ផ្តើមពីទឹកប្រាក់ 6ពាន់ដុល្លាក្នុងមួយខែ រហូតដល់ 4ម៉ឺនដុល្លាក្នុងមួយខែ!លោក អឿ វណ្ណមុនា ប្រធានក្រុមហ៊ុន MFIT បានទទួលមេដាយសហគ្រិនឆ្នើម2019 “Outstanding Entrepreneur Medal” ដែលប្រគល់ផ្ទាល់ដោយ​ឯកឧត្តម​បណ្ឌិត ​ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ​និងជាមេបញ្ជាការកងទ័ពជេីងគោក។ ពាននេះបានបង្ហាញពីលទ្ធផលនិងការអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ ឱ្យមានការចម្រើនខ្លាំង ទាំងលក្ខណៈជាបុគ្គល ជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

អត្ថបទដោយ៖ ភាព ស្រីណែត