ជាធម្មតា នៅក្នុងការប្រកបអាជីវកម្មតែងតែជួបនូវបញ្ហាប្រឈម ប៉ុន្តែបញ្ហាខ្លះយើងធ្វេសប្រហែសមិនបានចាប់អារម្មណ៍ដែលអាចនាំឱ្យបញ្ហាតូចមួយក្លាយទៅជាហានីភ័យធំសម្រាប់អាជីវកម្មនៅថ្ងៃមុខ។ថ្ងៃនេះសាលាអចលនទ្រព្យកម្ពុជាសូមលើកយកបញ្ហាប្រឈមទាំង៤ធំៗនៅក្នុងវិស័យអចលនទ្រព្យដើម្បីបងប្អូនបានត្រៀមខ្លួនដោះស្រាយ និងគ្រប់គ្រងបាន ដែលលើកឡើងដោយលោកសុត វីរៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty និងជាសមាជិកក្រុមប្រឹក្សាភិបាល ផ្សារអចលនទ្រព្យ Estate Xchange នៅក្នុងកម្មវិធីផ្សាយផ្ទាល់Estate Xchange Talk។ បញ្ហាទី១ តម្រូវការធ្លាក់ចុះ៖នៅពេលតម្រូវការធ្លាក់ចុះ នាំឱ្យប្រតិបត្តិការទិញលក់ធ្លាក់ចុះ ហើយនៅពេលប្រតិបត្តិការទិញលក់ធ្លាក់ចុះបណ្ដាលឱ្យមនុស្សដែលពាក់ព័ន្ធ ក្រុមហ៊ុនដែលពាក់ព័ន្ធ ទាំងហ្វ្រេនឆាយ ទាំងអ្នកគួកជេក្រោមឆ័ត្រពឹងទៅលើប្រតិបត្តិការទិញលក់។ ក្នុងនោះដែរ កត្ដាមួយចំនួនដែលធ្វើឱ្យតម្រូវការធ្លាក់ចុះ គឺបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចបញ្ហានយោបាយ និងបញ្ហាសង្គម។ បញ្ហាទី២ គឺតម្លៃប៉ោងខ្លាំងពេក៖ […]