CEO Award 2019

CEO Award 2019

មហាព្រឹត្តិការណ៍ រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្ម CEO Award 2019 បានបញ្ចប់ទៅដោយភាពជោគជ័យយ៉ាងធំធេងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មាននៅកម្ពុជាដែលរៀបចំដោយ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រព្រឹត្តិទៅ ដោយជោគជ័យយ៉ាងធំធេងដែលមានម្ចាស់អាជីវកម្មចូលរួមយ៉ាងច្រើន កុះករប្រមាណ១,៤០០នាក់ និងធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ។ជាមួយគ្នានោះក៏មាន គណៈអធិបតី ដូចជា ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងម៉ុងរិទ្ធីគ្រុប ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលប័ត្រកម្ពុជានិងលោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ ផងដែរ ។នៅក្នុងមហាព្រឹត្តិការណ៍នេះ CEO Master Club បានផ្ដល់ពានជ័យលាភី CEO Award ចំនួន ៤ ប្រភេទ ជូនដល់ម្ចាស់អាជីវកម្មចំនួន ៧៨នាក់ រួមមាន Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និងOutstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)។ នៅក្នុងនោះ លោក អោម សេង បូរ៉ា សា្ថបនិក CEO MASTER CLUB ក៏ទទួលបានពានរង្វាន់ Outstanding Founder Award (ពាន ស្ថាបនិកឆ្នើម) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផងដែរ។លោក អោម សេង បូរ៉ា ស្ថាបនិក CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ៖ ១). លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរឹងមាំ ២). ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនង គាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង ៣). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសមាជិកគ្រួសារ CEO Master Club ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Master CEO Award ៤). លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Outstanding CEO Award។សូមបញ្ជាក់ថា CEO Master Club គឺជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាង ១,០០០នាក់ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕