១. ក្ដីសុខ៖ ទទួលបានជីវិតរស់នៅដែលមានសេចក្តីសុខបំផុត សម្រាប់ខ្លួនឯង និងក្រុមគ្រួសារតាមរយៈ ការដឹកនាំគ្រប់គ្រងអាជីវកម្មដោយមិនមានបញ្ហា ឬមានហានីយភ័យទាបបំផុត។
២. ចំណេញ៖ ទទួលបានអាជីវកម្មដែលចំណេញប្រាក់ច្រេីន ហើយមានភាពរឹងមាំ។
៣. កសាងបានអាជីវកម្មរឹងមាំ យូរអង្វែង តកូន តចៅ។
៤. បង្កេីតកេរ្តិ៍ឈ្មោះអាជីវកម្ម និងបុគ្គល ល្អ រឹងមាំ យូរអង្វែង តកូន តចៅ។
៥. កសាងបានផលិតផល ឬសេវាកម្មដែលមានតម្រូវការខ្ពស់ និងមានភាពល្បីល្បាញទូលំទូលាយ។
៦. រៀបចំអ្នកបន្តវេនបានល្អ និងរឹងមាំ។
៧. មានពេលវេលាដេីម្បីផ្តោតលេីអាជីវកម្មបានច្រេីនមុខ
៨. គេចផុតពីវិបត្តិធំៗ ធ្ងន់ធ្ងរ ដូចជាវិបត្តិសេដ្ឋកិច្ចសាកល ឬតំបន់ វិបត្តិហិរញ្ញវត្ថុសាកល ឬតំបន់ ក៏ដូចជាជម្ងឺធ្ងន់ធ្ងរដូចជា កូវីត១៩ជាដើម។
៩. ចេញមុខក្នុងវិស័យជំនួញបានពេញមុខ ដោយសារបានអនុលោមតាមច្បាប់ និងពន្ធដារ 100%។
១០. កសាងបានធនធានមនុស្សបានច្រេីន និងខ្លាំងពូកែ។
១១. ក្លាយជាដៃគូខ្វះមិនបានសម្រាប់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ អ្នករកស៊ីដូចគ្នា អតិថិជន និងអ្នកពាក់ព័ន្ធ។
១២. មានប្រព័ន្ធគ្រប់គ្រងអាជីវកម្ម គម្រោង អតិថិជន បានរឹងមាំ យូរអង្វែង និងមានសុវត្ថិភាពបំផុត។
ផលចំណេញធំៗទាំង១២ខាងលើ ចែករំលែកដោយលោកខាត់ បូរ៉ា អគ្គនាយក សាលាអចលនទ្រព្យកម្ពុជាក្នុងកម្មវិធីផ្សាយផ្ទាល់ Estate Xchange Talk ដោយឆ្លងកាត់តាមបទពិសោធន៍របស់លោកផ្ទាល់ ដែលអាចជាកត្តាលីករជំរុញបងប្អូនដែលកំពុងបាក់ទឹកចិត្តក្នុងការគ្រប់គ្រងហានីភ័យរបស់ខ្លួន បន្តកម្លាំងចិត្តដោះស្រាយ និងព្យាយាមរកយុទ្ធសាស្ត្របញ្ជៀសហានីភ័យវិញម្ដង៕
អត្ថបទ៖ កញ្ញា សយ ចាន់ដេង
ចង់មើលវីដេអូពេញ ចូលទៅកាន់Link ៖https://www.facebook.com/fastzonemall/videos/981882185567841