គន្លឹះទាំង១១ ក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យជោគជ័យ

តើបងប្អូនដឹងទេថា មានគន្លឹះអ្វីខ្លះដែលជួយឱ្យបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យក្នុងការអភិវឌ្ឍអចលនទ្រព្យដែរឬទេ?

ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រសំខាន់ៗជួយអ្នកអភិវឌ្ឍឱ្យទទួលបានជោគជ័យ៖

១. ស្តង់ដារបច្ចេកទេស៖ អ្នកអភិវឌ្ឍអចលនទ្រព្យដាច់ខាតត្រូវតែអនុវត្តស្របតាមស្តង់ដារបច្ចេកទេស តាមបទបញ្ញត្តិ ការណែនាំ ឬសេចក្ដីប្រកាសរបស់ក្រសួងដែលពាក់ព័ន្ធ ជាពិសេសក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានល្អ ហើយជៀសវាងបញ្ហាផ្លូវច្បាប់។

២. គុណភាពគម្រោង៖ ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ មានភាពល្អប្រសើរ ដើម្បីឱ្យអ្នកទិញទទួលបានលើសពីការរំពឹងទុក។ មួយវិញទៀតការរៀបចំនៅក្នុង Master Plan បែបណា យើងត្រូវអនុវត្តន៍បែបហ្នឹង ពោលគឺសន្យាបែបណាត្រូវធ្វើបែបហ្នឹង។

៣. គុណតម្លៃ៖ គឺយើងកែច្នៃយ៉ាងណាឱ្យអ្នកដែលទិញជាមួយយើងមានអារម្មណ៍ថាការវិនិយោគរបស់គាត់ទទួលបានគុណតម្លៃលើសពីលុយដែលគាត់បានចំណាយនោះទៅទៀត ធ្វើយ៉ាងណាឱ្យគម្រោងរបស់យើងល្អជាងគេ ប៉ុន្តែតម្លៃយើងត្រូវកំណត់ប្រហាក់ប្រហែលគេ ឬសមរម្យជាងគេ ប៉ុន្តែគុណតម្លៃនៃការអភិវឌ្ឍន៍គឺត្រូវតែខ្ពស់។

៤. ផលចំណេញសម្រាប់អតិថិជន៖ នៅពេលដែលយើងបង្កើនគុណភាព បង្កើនគុណតម្លៃ ប្រាកដណាស់អតិថិជននឹងចំណេញ។ យ៉ាងណាមិញអចលនទ្រព្យ តែងតែមានការកើនឡើងតម្លៃ គ្រាន់តែថាកើនយឺត កើនលឿន កើនតិច ឬកើនច្រើនតែប៉ុណ្ណឹង តែទោះជាយ៉ាងណា យើងត្រូវកែច្នៃគម្រោងឱ្យឡើងតម្លៃលឿនគួរសម្យ មិនមែនយកតែឱកាសចំណេញសម្រាប់ខ្លួនឯងនោះទេ គឺយើងត្រូវគិតពីអតិថិជនដូចគ្នា។

៥. Master Plan ច្បាស់លាស់៖ ដើម្បីធ្វើMaster Plan មួយបានល្អ យើងត្រូវសិក្សាលម្អិតលើ៤ចំណុចខាងលើសិន គិតហើយ រៀបចំហើយ ត្រូវធ្វើMaster Plan ជារួមមួយ ដើម្បីបង្ហាញថាគម្រោងយើងបែបហ្នឹង យើងត្រូវដើរតាមហ្នឹង អ្នកទិញត្រូវតែចំណេញអ៊ីចឹង ហើយត្រូវតែទទួលបានការអភិវឌ្ឍន៍បែបហ្នឹង។

៦. ការវិយោគរយៈពេលវែងរបស់ក្រុមហ៊ុន៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ជាពិសេសអ្នកអភិវឌ្ឍន៍ដីឡូតិ៍តែម្ដង ភាគច្រើនគឺគិតអំពីការវិនិយោគរយៈពេលខ្លី ធ្វើយ៉ាងណាគ្រាន់តែកែច្នៃដីបន្តិចបន្តួចលក់ចេញរួចយកលុយពីអតិថិជន ដោយមិនគិតពីការវិយោគរយៈពេលវែង ធ្វើយ៉ាងណាឱ្យអតិថិជនចំណេញ និងទទួលបានគុណតម្លៃបន្ថែមនោះទេ។

៧. Branding ៖ អ្នកអភិវឌ្ឍ បើគ្រាន់តែអភិវឌ្ឍន៍ដោយអត់មានការគាំទ្រពីអតិថិជន ក៏យឺតយ៉ាវនៅក្នុងការអភិវឌ្ឍន៍ដែរ ដូច្នេះត្រូវមានការគាំទ្រពីអតិថិជន ពីបុគ្គលិក ពីដៃគូសហការទើបគម្រោងរបស់យើងអាចលក់បានលឿន រីកចម្រើនបានឆាប់រហ័ស។

៨. កសាងទំនុកចិត្ត៖ ធ្វើឱ្យអតិថិជនជឿជាក់ ជឿទុកចិត្ត ពេញចិត្ត និងមានភាពកក់ក្ដៅនៅពេលគាត់វិនិយោគជាមួយយើង។

៩. ទំនួលខុសត្រូវ៖ មានន័យថាអ្វីដែលយើងធ្វើ យើងសន្យាបែបណា យើងធ្វើបែបហ្នឹង យើងទទួលខុសត្រូវទៅលើអ្វីដែលយើងបានសន្យា។

១០. ក្រុមការងារលក់ខ្លាំង៖ នៅពេលយើងមានក្រុមការងារលក់ដែលខ្លាំង គម្រោងរបស់យើងប្រាកដជាដើរទៅតាម Master Plan តាមយុទ្ធសាស្ត្រ តាមវិធីសាស្ត្រ និងគោលការណ៍ដែលយើងបានកំណត់ ហើយយើងនឹងបានដឹងទៀតថាកម្លាំងហ្នឹងជាកម្លាំងពិត ឬកម្លាំងមិនពិត។

១១. យុទ្ធសាស្ត្រឈ្នះៗ៖ យុទ្ធសាស្ត្រនេះត្រូវគិតលើ៣ចំណុចសំខាន់ៗ ចំណុចដំបូងដែលសំខាន់ខ្លាំងនោះគឺត្រូវគិតពីអតិថិជន ពោលគឺអតិថិជនត្រូវតែចំណេញ ទីពីរគឺក្រុមការងារ ទាំងភ្នាក់ងារ និងបុគ្គលិកគឺត្រូវតែទទួលបានប្រយោជន៍សមរម្យ ទីបីគឺគិតអំពីក្រុមហ៊ុន ព្រោះនៅពេលអតិថិជនចំណេញ អតិថិជនពេញចិត្ត អតិថិជនជឿជាក់ ថ្ងៃក្រោយអតិថិជនហ្នឹងហើយដែលជាអ្នកជួយផ្សព្វផ្សាយឱ្យយើង។

គន្លឹះទាំង១១ខាងលើនេះត្រូវបានចែករំលែកដោយលោក ម៉ន សុខា ស្ថាបនិក UTRUST Investment Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាទីទុកចិត្តសម្រាប់អតិថិជនគ្រប់រូប។

ចង់ក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យជោគជ័យសូមបងប្អូន Comment លេខទូរស័ព្ទនៅខាងក្រោម ឬទំនាក់ទំនងមកលេខ 086548226/081456001