៤ចំណុចបង្ករជាបញ្ហាប្រឈមធំៗ ចំពោះវិស័យអចលនទ្រព្យ

៤ចំណុចបង្ករជាបញ្ហាប្រឈមធំៗ ចំពោះវិស័យអចលនទ្រព្យ

4 ចំណុច​បង្ករជាបញ្ហាធំ​ក្នុង​វិស័យ​អចលនទ្រព្យ

ជាធម្មតា នៅក្នុងការប្រកបអាជីវកម្មតែងតែជួបនូវបញ្ហាប្រឈម ប៉ុន្តែបញ្ហាខ្លះយើងធ្វេសប្រហែសមិនបានចាប់អារម្មណ៍ដែលអាចនាំឱ្យបញ្ហាតូចមួយក្លាយទៅជាហានីភ័យធំសម្រាប់អាជីវកម្មនៅថ្ងៃមុខ។ថ្ងៃនេះសាលាអចលនទ្រព្យកម្ពុជាសូមលើកយកបញ្ហាប្រឈមទាំង៤ធំៗនៅក្នុងវិស័យអចលនទ្រព្យដើម្បីបងប្អូនបានត្រៀមខ្លួនដោះស្រាយ និងគ្រប់គ្រងបាន ដែលលើកឡើងដោយលោកសុត វីរៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty និងជាសមាជិកក្រុមប្រឹក្សាភិបាល ផ្សារអចលនទ្រព្យ Estate Xchange នៅក្នុងកម្មវិធីផ្សាយផ្ទាល់Estate Xchange Talk។

បញ្ហាទី១ តម្រូវការធ្លាក់ចុះ៖​នៅពេលតម្រូវការធ្លាក់ចុះ នាំឱ្យប្រតិបត្តិការទិញលក់ធ្លាក់ចុះ ហើយនៅពេលប្រតិបត្តិការទិញលក់ធ្លាក់ចុះបណ្ដាលឱ្យមនុស្សដែលពាក់ព័ន្ធ ក្រុមហ៊ុនដែលពាក់ព័ន្ធ ទាំងហ្វ្រេនឆាយ ទាំងអ្នកគួកជេក្រោមឆ័ត្រពឹងទៅលើប្រតិបត្តិការទិញលក់។  

ក្នុងនោះដែរ កត្ដាមួយចំនួនដែលធ្វើឱ្យតម្រូវការធ្លាក់ចុះ គឺបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចបញ្ហា​នយោបាយ និងបញ្ហាសង្គម។

បញ្ហាទី២ គឺតម្លៃប៉ោងខ្លាំងពេក៖ តម្លៃប៉ោងខ្លាំងនាំឱ្យគ្មានតុល្យភាពទៅនឹងចំណូលរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក។គេរកឃើញថា អ្នកអភិវឌ្ឍន៍លំនៅដ្ឋានក្នុងស្រុកមានរហូតដល់៥២% ជាជនជាតិខ្មែរយើងបន្ទាប់មកយើងមានចិន តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េ ជប៉ុន សាំងហ្គាពួរ ដែលមានត្រឹមតែ២%ប៉ុណ្ណោះដូច្នេះអ្នកដែលវិនិយោគជាមួយយើង ឬអ្នកដែលនៅជាមួយយើងរហូត គឺជាប្រជាពលរដ្ឋនៅក្នុងស្រុកហ្នឹងហើយ។

បញ្ហាទី៣ ការប្រើប្រាស់ដីមិនអស់លទ្ធភាព៖ ត្រូវគិតថាដីដែលនៅសល់យើងអាចយកមកប្រើប្រាស់ជាប្រភេទអ្វីខ្លះបាន។ ជាទូទៅ នៅក្នុងការអភិវឌ្ឍន៍ដីនេះដែរយើងមាន៤ប្រភេទដូចជា ប្រភេទលំនៅដ្ឋាន(Residential) ប្រភេទអាជីវកម្ម (Commercial)ប្រភេទរោងចក្រ(Industry) និងប្រភេទផ្សារលក់រាយ(Retail)។ ពេលខ្លះអាចធ្វើជាអាជីវកម្ម មានផ្សារ សាលារៀន លំនៅដ្ឋាន ជាដើម។

បញ្ហាទី៤ ដីមិនប្រើប្រាស់ ៖ ហេតុអ្វីបានជារដ្ឋាភិបាលយើងយកពន្ធលើដីមិនប្រើប្រាស់?​ ​ព្រោះដីដែលមិនបានប្រើប្រាស់ គឺជាការខាតប្រយោជន៍មួយជារួមប្រសិនបើដីហ្នឹងត្រូវបានគេសាងសង់Office សម្រាប់ជួល ឧទាហរណ៍ថា 1 Unit នៃOffice ជួលបានក្នុងតម្លៃ១០០០ដុល្លារដូច្នេះរដ្ឋអាចនឹងទទួលបានចំណូលពន្ធ១០០ដុល្លារផងដែរ។

៤បញ្ហាខាងលើនេះ អាចជាផលចំណេញធំសម្រាប់បុគ្គល និងបានដល់ប្រយោជន៍រួមផងដែរប្រសិនបើបងប្អូនចេះកែប្រែបញ្ហាប្រឈមទាំងនោះទៅជាឱកាសវិញ៕

អត្ថបទដោយ៖ កញ្ញា សយ ចាន់ដេង

មើលវីដេអូពេញ

//www.facebook.com/realestateschoolofcambodia/videos/3509882935689644